Thursday, July 4, 2024

ជនសង្ស័យចំនួន០៣នក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ)

 ជនសង្ស័យចំនួន០៣នក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ)

នៅថងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចខាងកើតភ្លើងស្តុបវត្តឬស្សីសាញ់ចម្ងាយ១០ម៉ែត្រ ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ និង ៣០ នាទី ។

សម្ភារៈបាត់បង់

-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង

-អា,វុ,ធខ្លីម៉ាកCZ ចំនួន ០១ ដើម

ជនសង្ស័យ

១-ឈ្មោះ ងឺ កប ហៅ ណុប សំណាង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ

២-ឈ្មោះ សួង បូរិន ហៅ ណែត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ

៣-ឈ្មោះ ប៉ាត់ សំអឿន ហៅយ៉ាំ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ វត្ថុតាងចាប់យក (របស់ជនរងគ្រោះ) អាវុធខ្លីម៉ាកCZ 75 SP-01 ចំនួន០១ដើម និងបង់ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕



អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ

 អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី​ ចំការដូង១​ ផ្ទះលេខ១៩​ ផ្លូវលេខ០២A ភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប​ និងរថយន្តជំនួយមកពីស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ (៥ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតបន្ទប់ឡៅតឿចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកិនកាហ្វេចំនួន ០១គ្រឿង និងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង៥និង៤០នាទីល្ងាចនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ៕














(ព័ត៌មានបឋម)៖ ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង​

 (ព័ត៌មានបឋម)៖ ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង​ ដែល​ស្ថិត​នៅ​ក្នុងបុរីពិភពថ្មី ចំការដូង ផ្លូវលេខ02B សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

ប្រភព ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ





ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ ត្រង់ចំណុចបរិវេណសាលាដំបូងខេត្តព្រៃវែង

 ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ ត្រង់ចំណុចបរិវេណសាលាដំបូងខេត្តព្រៃវែង ខេត្តព្រៃវែង÷ នៅថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែងមកថា បានប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម រាប់ពាន់គ្រាប់ត្រង់ចំណុចបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន ( Halo Trust កម្ពុជា) កម្លាំងការិយាល័យជំនាញបានចុះត្រួតពិនិត្យនិងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាម។ គួរបញ្ជាក់ថា គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង ដែលមានគ្រាប់សរុបចំនួន ៦៥១០​គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន​ ៧៥០គ្រាប់-ប្រភេទគ្រាប់​ AR15 ចំនួន​១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន​៤១០០គ្រាប់ ។បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើត្រូវបាន កម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូន មន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន (HaloTrust កម្ពុជា) រួចរាល់ ៕

ប្រភព ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង 











+5

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់​

 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់​ ពាក់ព័ន្ធក្រុមក្មេងទំនើង និង​ជន​សង្ស័យ​ទទួលផលចោរកម្មដកហូតម៉ូតូ១៣គ្រឿង

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៤នេះ​ នៅស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន២៧នាក់ ដែលជាក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់កាប់អាវុធខុសច្បាប់​មានរហស្សនាម​ដូច​ជា​ ធីម​ ភូមិ​ ធីម​ ប្លុក​តាន់​ និង​ ធីម​ ធីអឹម​ (ហៅ​ធីម​ ធូប​មូស)​ និង​ជនសង្ស័យ​ទទួលផលចោរកម្មបន្ទាប់ពី សមត្ថកិច្ច នៅតាមបណ្តាខណ្ឌចំនួន៣​ រួមមាន​ខណ្ឌ​កំបូល​,​ ខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​សែន​សុខ​ ធ្វេី​ការ​ស្រាវជ្រាវ​បង្ក្រាបបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខសញ្ញាជនសង្ស័យសរុប២៧នាក់ ដែលសមត្ថកិច្ចតាម​ខណ្ឌ​ ធ្វើ​ការ​បង្ក្រាប អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសរួមមាន៖ទី១-ករណីក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបានចំនួន២១នាក់ដកហូតកាំបិតកែច្នៃ០៦ដើមដែលបានកាប់យកស្លាកលេខម៉ូតូជនរងគ្រោះ។
ទី២-ពាក់ពន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខ ស្រាវជ្រាវ ឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន ១នាក់ ដកហូតបានម៉ូតូចំនួន ១៣គ្រឿង និង​ស្លាក់លេខម៉ូតូចំនួន ១៤បន្ទះ។
ទី៣-ជាក្រុមក្មេងទំនើង បង្ក​ហិង្សា​តាម​សួន​ច្បារ​សាធារណៈ​ ត្រូវបានត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានចំនួន ៥នាក់ជា​ភេទ​ទី​បី​ ​(ប្រុស​ក្លែង​ភេទ​ជាស្រី​)​។​
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ការបង្រ្កាបក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា,ដោយឯកឧត្តមឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការណែនាំជាប្រចាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកបានប្តេជ្ញានិងដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងក៏មានការថយចុះ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកយុទ្ធនាការបង្រ្កាបក្មេងទំនើង ។ជាងនេះក្នុងកំឡុងនោះផងដែរ សមត្ថកិច្ចបានចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្រ្កបក្មេងទំនើង ដើម្បីការពារថែរក្សាសន្តិសុខ​ សុវត្តិភាពជូនប្រជាពលរដ្ឋ៕











ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមិថុនា ២០២៤ កម្លាំងផ្នែកអន្តរាគមន៍ និង កម្លាំងសណ្តាប់ធ្នាប់

 ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមិថុនា ២០២៤ កម្លាំងផ្នែកអន្តរាគមន៍ និង កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងសហប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះល្បាត តាមវិធានការជំនាញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ធ្វើសកម្មភាព នៅតាមភូមិសាស្ត្រសំខាន់ៗក្នុងខណ្ឌចំការមនបានត្រួតពិនិត្យ ក្មេងៗប្រមូលផ្តុំបាន០៤ ក្រុម និងដកហូតម៉ូតូដែលគ្មានស្លាកលេខចំនួន ០៣ គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន៕

ប្រភព ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 







សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ


 សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ​។​
មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាបុីដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ៕🙏🙏🙏






ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ

         ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម។ ទិដ្ឋភាពភ្ញៀវទេសចរណ៏នៅប្រាសាទអង្គវត្ត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៕

រូបភាព: ភ្នាក់ងារទេសចរណ៏គោលដៅប្រាសាទអង្គរវត្ត








ដកហូតមុខតំណែងលោកវរសេនីយ៍ទោ សំអាង ផានី


      ដកហូតមុខតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពី អធិការនគរបាលក្រុងច្បារមន មកជា មន្រ្តី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី...








The best bruceleeff