khnewsdaily
Saturday, September 7, 2024
Thursday, July 4, 2024
ជនសង្ស័យចំនួន០៣នក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ)
ជនសង្ស័យចំនួន០៣នក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ)
នៅថងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចខាងកើតភ្លើងស្តុបវត្តឬស្សីសាញ់ចម្ងាយ១០ម៉ែត្រ ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ និង ៣០ នាទី ។
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង
-អា,វុ,ធខ្លីម៉ាកCZ ចំនួន ០១ ដើម
ជនសង្ស័យ
១-ឈ្មោះ ងឺ កប ហៅ ណុប សំណាង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ
២-ឈ្មោះ សួង បូរិន ហៅ ណែត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ
៣-ឈ្មោះ ប៉ាត់ សំអឿន ហៅយ៉ាំ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ វត្ថុតាងចាប់យក (របស់ជនរងគ្រោះ) អាវុធខ្លីម៉ាកCZ 75 SP-01 ចំនួន០១ដើម និងបង់ចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ
អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី ចំការដូង១ ផ្ទះលេខ១៩ ផ្លូវលេខ០២A ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
(ព័ត៌មានបឋម)៖ ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង
(ព័ត៌មានបឋម)៖ ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងបុរីពិភពថ្មី ចំការដូង ផ្លូវលេខ02B សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ប្រភព ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ ត្រង់ចំណុចបរិវេណសាលាដំបូងខេត្តព្រៃវែង
ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ ត្រង់ចំណុចបរិវេណសាលាដំបូងខេត្តព្រៃវែង ខេត្តព្រៃវែង÷ នៅថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្ដីរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែងមកថា បានប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម រាប់ពាន់គ្រាប់ត្រង់ចំណុចបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំម្ចាត់មីន ( Halo Trust កម្ពុជា) កម្លាំងការិយាល័យជំនាញបានចុះត្រួតពិនិត្យនិងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាម។ គួរបញ្ជាក់ថា គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង ដែលមានគ្រាប់សរុបចំនួន ៦៥១០គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់-ប្រភេទគ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់ ។បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើត្រូវបាន កម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូន មន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន (HaloTrust កម្ពុជា) រួចរាល់ ៕
ប្រភព ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យចំនួន២៧នាក់ ពាក់ព័ន្ធក្រុមក្មេងទំនើង និងជនសង្ស័យទទួលផលចោរកម្មដកហូតម៉ូតូ១៣គ្រឿង
ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមិថុនា ២០២៤ កម្លាំងផ្នែកអន្តរាគមន៍ និង កម្លាំងសណ្តាប់ធ្នាប់
ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែមិថុនា ២០២៤ កម្លាំងផ្នែកអន្តរាគមន៍ និង កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងសហប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះល្បាត តាមវិធានការជំនាញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ធ្វើសកម្មភាព នៅតាមភូមិសាស្ត្រសំខាន់ៗក្នុងខណ្ឌចំការមនបានត្រួតពិនិត្យ ក្មេងៗប្រមូលផ្តុំបាន០៤ ក្រុម និងដកហូតម៉ូតូដែលគ្មានស្លាកលេខចំនួន ០៣ គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន៕
ប្រភព ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ
ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម។ ទិដ្ឋភាពភ្ញៀវទេសចរណ៏នៅប្រាសាទអង្គវត្ត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៕
រូបភាព: ភ្នាក់ងារទេសចរណ៏គោលដៅប្រាសាទអង្គរវត្ត
ដកហូតមុខតំណែងលោកវរសេនីយ៍ទោ សំអាង ផានី
ដកហូតមុខតំណែងលោកវរសេនីយ៍ទោ សំអាង ផានី ពី អធិការនគរបាលក្រុងច្បារមន មកជា មន្រ្តី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី...
































.jpg)
.jpg)
.jpg)
.jpg)
.jpg)










